Monday, February 13, 2012

រាត្រីពណ៌សនឹងបើកសម្ពោធនៅថ្ងៃសៅរ៍ទី ១៨ កុម្ភៈ ម៉ោង ៦ ល្អាច The White Night is open on Sat 18th Feb 6pm


រាត្រីពណ៌ស គឺជាពិព័រណ៍សិល្បៈសហគមន៍មួយ ដែលជាលទ្ធផល នៃវគ្គបង្ហាត់ជំនាញសិល្បៈរយៈពេល ៨ សប្តាហ៍ជាមួយនឹងប្រជាជន នៅសហគមន៍បូឌីញ ទីក្រុងភ្នំពេញ។

វគ្គបង្ហាត់ជំនាញនេះត្រូវបានរៀបចំឡើងដោយ គម្រោងសិល្បៈស-ស និងអង្គការអ៊ីនស៊ីដែនថលប្រចាំនៅប្រទេសអង់គ្លេស។ វគ្គនេះមានគោល បំណងស្វែងយល់ពីវប្បធម៌ និងបញ្ហានៅក្នុងសហគមបូឌីញ តាមរយៈការ ប្រើប្រាស់រូបថត សម្ភារៈចំរុះ និងសំលេង។

នៅក្នុងអំឡុងពេលនៃវគ្គបង្ហាត់ជំនាញនេះ សិស្សដែលចូលរួមមកពី អគារបូឌីញ ត្រូវបានលើកទឹកចិត្តអោយធ្វើការទាក់ទង និងសហការជាមួយ អ្នករស់នៅផ្សេងទៀតក្នុងសហគមន៍នេះ ដើម្បីបង្កើតស្នាដៃទៅតាមប្រធានបទ ដែលខ្លួនបានជ្រើសរើស។

លទ្ធផលនៃវគ្គបង្ហាត់ជំនាញនេះ បានប្រែក្លាយបន្ទប់គម្រោងសិល្បៈ ស-ស និងអគារបូឌីញ អោយទៅជាវិចិត្រសាលសាធារណៈដ៏កម្រមួយ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងៈ +855 12 539035, info@sasaart.info
thesoundingroom.blogspot.com, www.theincidental.com/blog

បង្កើតឡើងដោយៈ
ចាន់ ម៉ូលីតា, ឆន ពិសាល, ហែម សុគង្គ, អៀប ដាឡែន, ខាត់ សុក្រសំណាង, គង់ តារា, ឡុង រតនៈ, ម៉ាសារ៊ូ អៃវ៉ៃ (សិល្បករកំពុងស្នាក់នៅ), ងួន ឧស្សាហ៍, ភិរម្យ ភួងមិលា, សុខ ចាន់រ៉ាដូ, វណ្ណ សេរីរតនៈ, យក់ សុធារ៉ា, យុន រតនៈ និងប្រជាជននៃសហគមបូឌីញជាច្រើននាក់ទៀត


The White Night is an explosive community art exhibition resulting from an eight-week participatory art workshop with the residents of The White Building.

Organised by Sa Sa Art Projects and Incidental, the workshop aims to explore local culture and issues at The White Building through the use of visual and audio mediums.

The project worked with local young residents, giving skills in photography, sound and mixed media.  The students were then encouraged to interact and collaborate with other residents in the neighbourhood to produce works of their chosen topics.

The workshop resulted in a series of public galleries, co-organised by the students, occupying spaces within Sa Sa Art Projects and The White Building.

Also featured during The White Night is video work by Sa Sa’s artist in residence Masaru Iwai from Tokyo Wonder Site, Japan.  Masaru organised a ‘cleaning day’ with The White Building residents to clean the stairways.  Through this exercise he established a relationship with a foreign community.

Masaru Iwai, White Building Cleaning, 2012
Single channel video

More information at: +855 12 539035, info@sasaart.info
thesoundingroom.blogspot.com, www.theincidental.com/blog

Created by:
Chan Molita, Chhon Pisal, Hem Sokung, Ieb Dalaen, Kath Sok Samnang, Kong Dara, Long Ratanak, Masaru Iwai (artist in residence), Nguon Oussa, Phyrum Phoungmilea, Sok Chanrado, Vann Sereyratanak, Yuk Sotheara, Yun Rottanak and many more residents from the White Building



Tuesday, February 7, 2012

ប្រជាជនរើសរើសការងារដែលចូលចិត្តជាងគេ Residents' voting for most favourite works

យើងបានអញ្ជើញ ប្រជាជនអោយចូលទស្សនាក្នុងបន្ទប់គម្រោងសិល្បៈស-ស ដើម្បីជ្រើសរើសស្នាដៃរបស់សិស្សដែលពួកគាត់ ចូលចិត្ត។ លើសពីនេះ ពួកគាត់ត្រូវបានអញ្ជើញអោយសរសេរនៅលើជញ្ជាំងក្នុងបន្ទប់គម្រោង នូវទស្សនៈរបស់ពួកគាត់អំពី សហគមន៍បូឌីញ។

We invited residents to come into Sa Sa Art Projects space to select their most favourites works by students so far. In addition, residents were invited to write on walls of the studio about their impression about The White Building community.