យើងបានរៀបចំកម្មវិធីសម្តែងសាធារណៈមួយដ៏ពិសេសកាលពីរាត្រីថ្ងៃសុក្រសប្តាហ៍មុន។ អ្នកទស្សនាបានប្រជ្រៀតគ្នាពេញនៅក្នុងសាលរបស់យើង។ តែទោះបីជាទីកន្លែងចង្អៀតបន្តិចមែន វាជាបទពិសោធន៍ដ៏ល្អមួយរវាងអ្នកសម្តែងនិងអ្នកទស្សនា។ ដេវីឌ អូន សុគន្ធ និងអ្នករាំរបាំសហសម័យដ៏ល្បី ប៊ែល បានសហការគ្នាបង្កើតជាស្នាដៃតន្ត្រីនិងរបាំច្នៃប្រឌិតមួយដែលមិនអាចភ្លេចបាន។ នេះគឺជាផ្នែកមួយនៃដំណើរការរៀនសូត្រដ៏រីករាយសម្រាប់ក្រុមការងារនិងសហការីនៃគម្រោងបន្ទប់សំលេង។ យើងសង្ឃឹមថាវាក៏ជាបទពិសោធន៍មួយដូចគ្នាសំរាប់អ្នកទស្សនាផងដែរ។
We had a great public performance session last Friday night. People crammed into the space. Despite the high-density, it was a touching experience between the performers and the audience. David, Aun, Sokun and our renowned contemporary dancer Belle collaborated in a memorable improvised music and dance piece. This was surely part of an exciting learning journey for the team and our collaborators of The Sounding Room. We hope it also was for the guests.
 |
ភ្ញៀវកំពុងរង់ចាំនៅក្រៅបន្ទប់សំលេងមុននឹងកម្មវិធីចាប់ផ្តើម។
Guests awaiting at the corridor outside The Sounding Room before the session started. |
 |
ដេវីឌ និង ប៊ែល កំពុងសម្តែងរួមគ្នា។
David and Belle improvising a collaborative performance. |
 |
ប៊ែល កំពុងរាំដោយប្រតិកម្មតបទៅនឹងសំលេងដែលដេវីឌកំពុងបង្កើត។
Belle dancing and responding to music being played by David. |
 |
ប៊ែល កំពុងរាំនិងលេងជាមួយនឹងកណ្តឹងដែក។
Belle dancing and playing with the wind bell. |
 |
ប៊ែល កំពុងរាំជាមួយ អូន ដែលកំពុងលេងគង។
Belle engaging Aun playing Kong. |
 |
ដេវីឌ កំពុងសាកល្បងជាមួយក្តារឃៀនសំលេង ខណៈពេលដែល អូន កំពុងលេងជាមួយឃឹម។
David trying with the sounding chalk board while Aun playing Khim. |
 |
អូន កំពុងលេងស្គរព្រៃ។
Aun playing Skor Prey. |
 |
ប៊ែល កំពុងបង្ហាញដល់ក្មេងៗនៅបូឌិញអំពីក្បាច់។
Belle showing children of The White Building on hand composition. |
 |
ក្រុមការងារនៃគម្រោងបន្ទប់សំលេង និងសហការី។
ពីឆ្វេងមកស្តាំ៖ អូន ដេវីឌ វលក្ខណ៏ នាង លីណា លីណូ រ៉ាវុធ (នៅពីក្រោយ) ប៊ែល និង សុគន្ធ។
The Sounding Room team and collaborators.
From left to right: Aun, David, Vollak, Neang, Lina, Lyno, Ravuth (behind), Belle and Sokun. |