Sunday, January 8, 2012

ដើរសុំសម្ភារៈបោះចោល និងចាស់ៗពីប្រជាជន Collect discarded objects from the residents

លំហាត់មួយទៀតសម្រាប់សិស្សថ្នាក់ប្រើប្រាស់សម្ភារៈចំរុះ គឺដើរជួបប្រជាជនតាមផ្ទះនិងសុំប្រមូលរបស់របរចាស់ៗបោះចោល របស់គាត់សម្រាប់យកមកធ្វើជាស្នាដៃសិល្បៈ។ សិស្សៗបានថតរូបពួកគាត់ និងស្នើអោយគាត់សាកល្បងប្រើប្រាស់ម៉ាសុីនថត។

Another exercise for mixed-media students was to visit the residents and collect their discarded objects to make artworks.  Students took their portrait photos and invited them to use camera.








ដំណើរទស្សនាចរថតរូបនៅក្នុងសហគមន៍ Photo tour in the neighbourhood

សិស្សៗត្រូវបានលើកទឹកចិត្តអោយបង្កើតទំនាក់ទំនង និង សហការជាមួយនឹងប្រជាជននៅក្នុងអគារបូឌីញដើម្បីបង្កើតស្នាដៃ។ លំហាត់មួយគឺ តម្រូវអោយសិស្សៗដើរថតរូបរបស់ប្រជាជន និងផ្តិតរូបអោយពួកគាត់ភ្លាមៗនៅនឹងកន្លែង។

Students were encouraged to engage and collaborate with other residents in the premise to produce work. One exercise was a 'tour' to collect portraits of the residents and give them instant prints on the spot.