Wednesday, October 26, 2011

ការ​​​សម្តែង​​​ជាមួយ​​​ ប៊ែល ដេវីឌ អូន​​​​​​ និង​​​សុគន្ធ  Improvised performance with Belle, David, Aun and Sokun

យើង​​​បាន​​​រៀបចំ​​​កម្មវិធី​​​សម្តែង​​​សាធារណៈ​​​មួយ​​​ដ៏​​​ពិសេស​​​កាល​​​ពី​​​រាត្រី​​​ថ្ងៃ​​​សុក្រ​​​សប្តាហ៍​​​មុន។ អ្នក​​​ទស្សនា​​​បាន​​​ប្រជ្រៀត​​​គ្នា​​​ពេញ​​​នៅ​​​ក្នុង​​​សាល​​​របស់​​​យើង។​​​ តែ​​​ទោះ​​​បី​​​ជា​​​ទី​​​កន្លែង​​​ចង្អៀត​​​បន្តិច​​​មែន វា​​​ជា​​​បទ​​ពិសោធន៍​​​ដ៏​​​ល្អ​​​មួយ​​​រវាង​​​អ្នក​​​សម្តែង​​​និង​​​អ្នក​​​ទស្សនា។ ដេវីឌ អូន សុគន្ធ និង​​​​​​អ្នក​​​រាំ​​​របាំ​​​សហសម័យ​​​ដ៏​​​ល្បី​​​ ​​​ប៊ែល បាន​​​សហការ​​​គ្នា​​​បង្កើត​​​ជា​​​ស្នាដៃ​​​តន្ត្រី​​​និង​​​របាំ​​​ច្នៃ​​​ប្រឌិត​​​មួយ​​​ដែល​​​មិន​​​អាច​​​ភ្លេច​​​បាន​​​។ នេះ​​​គឺជា​​​ផ្នែក​​​មួយ​​​នៃ​​​ដំណើរ​​​ការ​​​រៀនសូត្រ​​​ដ៏​​​រីករាយ​​​សម្រាប់​​​ក្រុម​​​ការងារ​​​និង​​​សហការី​​​នៃ​​​គម្រោង​​​បន្ទប់​​​សំលេង។ យើង​​​សង្ឃឹម​​​ថា​​​វា​​​ក៏​​​ជា​​​បទ​​​ពិសោធន៍​​​មួយ​​​ដូចគ្នា​​​សំរាប់​​​អ្នក​​​ទស្សនា​​​ផង​​​​​​ដែរ​​​។​​​
We had a great public performance session last Friday night.  People crammed into the space.  Despite the high-density, it was a touching experience between the performers and the audience.  David, Aun, Sokun and our renowned contemporary dancer Belle collaborated in a memorable improvised music and dance piece.  This was surely part of an exciting learning journey for the team and our collaborators of The Sounding Room.  We hope it also was for the guests.


ភ្ញៀវ​​​កំពុង​​​រង់ចាំ​​​នៅ​​​ក្រៅ​​​​បន្ទប់​​​សំលេង​​​មុន​​​នឹង​​​កម្មវិធី​​​ចាប់​​​ផ្តើម។​​
Guests awaiting at the corridor outside The Sounding Room before the session started.

ដេវីឌ និង ប៊ែល កំពុង​​​សម្តែង​​​រួមគ្នា។
David and Belle improvising a collaborative performance.

ប៊ែល ​​​កំពុង​​​រាំដោយ​​​​​​ប្រតិកម្ម​​​តប​​​ទៅ​​​នឹង​​​សំលេង​​​ដែល​​​ដេវីឌ​​​កំពុង​​​បង្កើត។
Belle dancing and responding to music being played by David.

ប៊ែល​​​ កំពុង​​​រាំ​​​និង​​​លេង​​​ជាមួយ​​​នឹង​​​កណ្តឹង​​​ដែក។
Belle dancing and playing with the wind bell.

ប៊ែល​​​ កំពុង​​​រាំ​​​ជាមួយ ​​​អូន ​​​ដែល​​​កំពុង​​​លេង​​​គង។​​​
Belle engaging Aun playing Kong.

ដេវីឌ​​​ កំពុង​​​សាកល្បង​​​ជាមួយ​​​ក្តារ​​​ឃៀន​​​សំលេង​​​ ខណៈ​​​ពេល​​​ដែល​​​ អូន កំពុង​​លេង​​​ជាមួយ​​​ឃឹម។
David trying with the sounding chalk board while Aun playing Khim.

អូន កំពុង​​​លេង​​​ស្គរ​​​ព្រៃ។
Aun playing Skor Prey.

ប៊ែល កំពុង​​​បង្ហាញ​​​ដល់​​​ក្មេងៗ​​​នៅ​​​បូឌិញ​​​អំពី​​​ក្បាច់​​​​​។
Belle showing children of The White Building on hand composition.

ក្រុម​​​ការងារ​​​នៃ​​​គម្រោង​​​បន្ទប់​​​សំលេង និង​​​សហការី។
ពីឆ្វេង​​​មក​​​ស្តាំ៖ អូន ដេវីឌ វលក្ខណ៏ នាង លីណា លីណូ រ៉ាវុធ (នៅពី​​​ក្រោយ) ប៊ែល និង សុគន្ធ។
The Sounding Room team and collaborators.
From left to right: Aun, David, Vollak, Neang, Lina, Lyno, Ravuth (behind), Belle and Sokun.

No comments:

Post a Comment