Friday, October 14, 2011

​​​វេទិកា​​​សង្គម​​​នៃ​​​អង្គការ​​​សហប្រជាជាតិ ២០១១  UN Social Forum 2011

ដេវីឌ ហ្គាន់ នាយក​​​នៃ​​​អ៊ីនសុីដិនថល និងវុធ លីណូ នាយក​​​នៃ​​​គម្រោង​​​សិល្បៈ​​​ស-ស​​​
បាន​​​ធ្វើ​​​បទ​​​បង្ហាញ​​​​​​នៅឯ​​​វេទិកាសង្គម​​​របស់​​​អង្គការ​​​សហប្រជាជាតិ​ ​​កាល​​​ពី​​​ថ្ងៃ​​​ទី៤ ខែ​​​តុលា ឆ្នាំ ២០១១។​​​
David Gunn, Director of Incidental and Lyno Vuth, Director of Sa Sa Art Projects
spoke at the UN Social Forum on 4th Oct 2011.

វេទិកា​​​សង្គម​​​ឆ្នាំ​​​នេះ​​​ផ្តោត​​​លើ​​​ទិវាខួប​​​លើក​​​ទី ២៥ នៃ​​​​​​សេចក្តី​​​ថ្លែងការណ៍​​​អំពី​​​សិទ្ធិ​​​ក្នុងការ​​​អភិវឌ្ឍ។ អ៊ីន​​សុីដិនថល​​​ និង​​​គម្រោង​​​សិល្បៈស-ស​​​បាន​​​ធ្វើ​​​បទ​​​បង្ហាញ​​​រួមគ្នា​​​​​​
ស្តី​​​អំពី​​​គម្រោង​​​នានា​​​របស់​​​យើង​​​ ហើយ​​​មាន​​​អារម្មណ៍​​​ប្លែក​​​ដោយ​​​សារ​​​មាន​​​តែ​​​យើង​​​ប៉ុណ្ណោះ​​​ដែល​​​ជា​​​អ្នក​​​មក​​​ពី​​​ផ្នែក​​​សិល្បៈ។ យើង​​​បាន​​​និយាយ​​​ផ្តោត​​​លើ​​​សក្តានុពល
​​​នៃ​​​តួនាទី​​​របស់​​​សកម្មភាព​​​វប្បធម៌​​​ក្នុងការ​​​ណែនាំ រិះគន់ និងជួយ​​​ជំរុញ​​​​​​បន្ថែម​​​ដល់​​​​​​កម្មវិធី​​​អភិវឌ្ឍន៍​​​អន្តរជាតិ​​​ទូទៅ។ យើង​​​បាន​​​បង្ហាញ​​​​​​គម្រោង​​​បន្ទប់​​​សំលេង​​​
ជា​​​ឧទាហរណ៍​​​មួយ​​​ដែល​​​ព្យាយាម​​​ដើរ​​​តួនាទីេនះ។
This year's forum focused on the 25th Anniversary of the Declaration on the Right to Development. Incidental and Sa Sa Art Projects co-presented a paper relating to our various projects, and had the fantastic, but really-quite-intimidating distinction of being the only arts organisations speaking at the forum. We spoke primarily about the potential role of cultural activity in informing, critiquing and enriching more general programmes of international development. We presented The Sounding Room as a case project which attempts to play that role. 

No comments:

Post a Comment